-->
សូមស្វាគមន៍ គេហទំព័រ www.yobminh.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក ឆាំ លី / ទីស្នាក់ការផ្ទះលេខ៥៤Eo ផ្លូវលេខE ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ / អ្នកគ្រប់គ្រងការផ្សាយ / 096 318 6457
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន យប់មិញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក ឆាំ លី / ទីស្នាក់ការផ្ទះលេខ៥៤Eo ផ្លូវលេខE ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ / អ្នកគ្រប់គ្រងការផ្សាយ / 096 318 6457

អភិបាលខណ្ឌច្បារអំពៅលោកចេងមុនីរ៉ា ប្រាប់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌថាត្រូវអនុវត្តឲ្យបាន ( ៣ កុំ )

ចំនួនអ្នកទស្សនា: Views



ភ្នំពេញៈ ជាថ្មីម្ដងទៀត លោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវអនុសាសន៍ ( ៣ កុំ ) ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់ តែម៉ឺងម៉ាត់ ។ ការដាស់តឿនក្រើន រំលឹកនេះបានថ្លែងនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលនិងឧបត្ថម្ភអង្កររួមទាំងថវិកា ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង ៥០នាក់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខណ្ឌច្បារអំពៅ ។ ថ្លែងទៅកាន់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យ ( ៣ កុំ ) ដូច្នេះថា ទី១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ , ទី២-កុំសេពគ្រឿងញៀន , ទី៣-ឈ្លោះទាស់ទែងគ្នា ត្រូវរក្សាបានសាមគ្គីភាពផ្ទៃក្នុង ។ សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត ( ៣ កុំ ) អោយបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។ ចំនុចមួយទៀតកុំឈ្លោះទាស់ទែងគ្នាវាមិនល្អទេ ធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ។ និយាយ រួមត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព ។ ចំនុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាអោយបាន នូវសេចក្តីថ្លៃថ្នូ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើ ប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។ ចំនុចមួយទៀតត្រូវចេះជួយគ្នា ចេះស្រលាញ់គ្នា ចេះអធ្យាស្រ័យអោយគ្នា ចេះសន្តោសប្រណីអោយគ្នាទៅវិញទៅមក និងចេះជួយយកអាសារគ្នា ៕ សណ្តោស






សូមអានបន្ត

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការរវាង កម្ពុជា-សិង្ហបុរី ដើម្បីបណ្តាក់ទុនរួមគ្នាលើ ការបង្កើតស្ថានីយជួសជុលនិងថែទាំយន្តហោះ (line​​​ maintenance​) នៅកម្ពុជា

ចំនួនអ្នកទស្សនា: Views



  ភ្នំពេញ ៖ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន​ Cambodia Airport Investment Co., Ltd. (CAIC) និង​​ ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារភាគហ៊ុន​សឹង្ហបុរី SIA Engineering Company Limited (SIAEC) បានប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការដើម្បីបណ្តាក់ទុនរួមគ្នាលើ ស្ថានីយជួសជុលនិងថែទាំយន្តហោះ( line​​​ maintenance​) នៅកម្ពុជា។    ផ្អែកលើកិច្ចព្រមព្រៀង ក្រុមហ៊ុន SIAEC​ នឹងកាន់កាប់ ៥១% នៃក្រុមហ៊ុនបណ្តាក់ទុននេះ ហើយក្រុមហ៊ុន CAIC​ នឹងកាន់កាប់ ៤៩% ។  ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងបង្កើតឪ្យមានសេវាកម្ម line​​​ maintenance នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលត្រូវបានកំណត់ឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោ។       អាកាសយានដ្ឋានអន្តរជាតិតេជោ (ដំណាក់កាលទី១) គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលបានសាងសង់នៅភាគខាងត្បូងទីក្រុង ចម្ងាយប្រមាណ ១៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជាមួយគម្រោងសាងសង់សរុប ១.៥ពាន់លានដុល្លារអាមេរិច ។     ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ចែកចេញជា ៣ ដំណាក់កាល ដែលអាចទទួលអ្នកដំណើរបានដល់ ៥០លាននាក់ ដោយមានផ្លូវរត់សម្រាប់យន្តហោះបី និងអគារស្ថានីយ៍ផ្សេងៗ គ្របដណ្តប់លើផ្ទៃដីសរុប ២៦០០ហិកតា។      ក្រុមហ៊ុនបណ្តាក់ទុននេះ នឹងចាប់ដំណើរការនៅ ខែមីនា ឆ្នាំ២០២៥ ស្របពេលនិងការចាប់ផ្តើមដំណើរការរបស់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។    ផ្អែកលើសមត្ថភាពវិស្វកម្ម និងបទពិសោធន៍ប្រតិបត្តការពីគ្រប់បណ្តាញ LMI​ របស់ SIAEC ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះរំពឹងថានឹងក្លាយទៅជាស្ថានីយ៍ ថែទាំ​ និងជួសជុល​ (MRO) យន្តហោះប្រចាំថ្នាក់តំបន់ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។   អ្នកឧកញ៉ាបណ្ឌិត ពុងឃាវសែ អគ្គនាយកក្រុមហ៊ុន CAIC បានមានប្រសាសន៍ថា យើងមានភាពរីករាយជាខ្លាំងក្នុងការសហការជាមួយក្រុមហ៊ុន SIAEC ។ យើងមានជំនឿយ៉ាងមុតមាំថា ជំនាញបចេ្ចកទេស និងការបំពេញការងារអនុលោមតាមគោលការណ៍របស់ SIAEC នឹងផ្តល់សារៈសំខាន់ដល់ភាពជោគជ័យយូរអង្វែងនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ជាលទ្ធផលនឹងផ្តល់ឪកាសការងារសំខាន់ៗដល់ ទីផ្សារពលកម្មយើងកាន់តែច្រើន ។ យើងមានក្តីរំភើបឥតឧបមា ហើយជឿជាក់ថាកិច្ចសហការជាដៃគូរយុទ្ធសាស្ត្រនេះ នឹងហុចផ្លែផ្កាលើសពីការរំពឹងទុក។   លោក Ng Chin Hwee អគ្គនាយកក្រុមហ៊ុន SIAEC បានមានប្រសាសន៍ថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ជាការសហការជាមួយក្រុមហ៊ុន CAIC នឹងផ្តល់ការគាំទ្រដ៏ស៊ីជំរៅ ផ្នែក Line​​​ Maintenance ជាមួយការជឿជាក់ខ្ពស់ និងសេវាកម្មវិស្វកម្មប្រកបដោយគុណភាពទៅដល់ប្រតិបត្តិការអាកាសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។ វាក៏បានជួយពង្រឹងតួនាទីរបស់ SIAEC ជាប្រតិបត្តិករផ្តល់សេវា Line​​​ Maintenance ឈានមុខគេជាមួយគុណភាព និងប្រសិទ្ធភាពសេវាកម្ម​ថែទាំ​ និងជួសជុលខ្ពស់ដល់អតិថិជននៅបរទេស      ទាំងអស់ ៕ តារាវុទ្ធី






សូមអានបន្ត

អតីតសកម្មជនអតីតគណបក្សCNRP និង គណបក្សភ្លើងទៀន ចំនួន ៥១រូប សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ

ចំនួនអ្នកទស្សនា: Views



ភ្នំពេណ ៖ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ លោក ចេង មុនីរ៉ា ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ និងជាប្រធានសាខាពិសេស បានជួបសំណេះសំណាលជាមួយសកម្មជនអតីតគណបក្ស CNRP និងគណបក្សភ្លើងទៀន ចំនួន៥១រូប ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លោក ចេង មុនីរ៉ា ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ បានលើកឡើងថា អតីតសកម្មជនគណបក្ស CNRP និងគណបក្សភ្លើងទៀន នៃខណ្ឌច្បារអំពៅ ដែលបានមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ លោកបានចាត់ទុកការសម្រេចចិត្តរបស់ពួកគេ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីរួមគ្នាកសាង និងអភិវ្ឍន៍ប្រទេសជាតិ ជាមួយគណបក្សប្រជាជន និងរាជរដ្ឋាភិបាល។ លោកបានបន្ថែមទៀតថា ការបោះឆ្នោតមានគណបក្សជាច្រើន បានចូលរួម ប៉ុន្តែគណបក្សប្រជាជននៅតែជាតួអង្គដ៏សំខាន់ ដែលអាចធានាបានសុខសន្តិភាពយូរ អង្វែងសម្រាប់ប្រជាជន។ សូមបញ្ជាក់ថា អតីតសកម្មជនគណបក្ស CNRP និងគណបក្សភ្លើងទៀន ចំនួន៥១រូបនេះ បានសម្រេចចាកចេញពីគណបក្សភ្លើងទៀន បន្ទាប់ពីពួកគេអស់ជំនឿជាមួយគណបក្ស ៕






សូមអានបន្ត

សកម្មជន និងសមាជិកគណបក្សភ្លើងទៀន និងគណបក្សផ្សេងៗ ចំនួន ២៣៣នាក់ មកពីស្រុកស្អាង ស្រុកកោះធំ និងស្រុកអង្គស្នួល បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ចំនួនអ្នកទស្សនា: Views



កណ្តាល៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ លោក នុត ពុធដារ៉ា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានពិធីប្រកាសបញ្ចូល អតីតសកម្មជន និងសមាជិកគណបក្សភ្លើងទៀន ចំនួន១៣៨នាក់ និងគណបក្សផ្សេងៗ ចំនួន៩៥នាក់ សរុប ២៣៣នាក់ មកពីស្រុកស្អាង ស្រុកកោះធំ និងស្រុកអង្គស្នួល អោយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។  តំណាងសមាជិកថ្មីទាំង២៣៣នាក់ បានអានពាក្យស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយមើលឃើញឧត្តមគតិស្នេហាជាតិ ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំង ការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើឲ្យប្រជាជន ជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយនៅគ្រប់កាលៈទេសៈ គណបក្សប្រជាជនកម្ពុជាតែងតែនៅជាប់ជាមួយនឹងប្រជាជន ជួយដោះស្រាយបញ្ហា តម្រូវការ របស់ប្រជាជនបានទាន់ពេលវេលា។ ដូច្នេះយើងខ្ញុំទាំងអស់គ្នា ជឿជាក់ និងទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ថាជាគណបក្សដែលអាចចូលរួមរស់ជីវភាពនយោបាយ និងចូលរួមចំណែកក្នុងការកសាង អភិវឌ្ឍន៍ជាតិ ព្រមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកអនុប្រធានគណបក្សខេត្ត បានធ្វើការលើកឡើងថា៖ ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍបន្តទៅមុខទៀត។ គណបក្សប្រជាជនកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិក និងសកម្មជនរបស់គណបក្សនានា គ្រប់និន្នាការនយោបាយដែលចង់ រួមរស់ជាមួយគណបក្សប្រជាជន ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិយើងឲ្យរីកចម្រើនរុងបន្ថែមទៀត។ លោកអនុប្រធានបានបន្ថែមថាៈ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបាននាំយកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិចាប់តាំងពីថ្ងៃជ័យជម្នះ ៧មករា ដោយកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនជាលំដាប់ ពិសេសបាននាំយកនូវសន្តិភាពពេញបរិបូរណ៍ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ធ្វើអោយប្រជាពលរដ្ឋនៅទូទាំងប្រទេស រស់នៅមានភាពសុខសាន្ត និងមានជីវភាពធូរធារ។ លើសពីនេះទៅទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានធ្វើឲ្យមុខមាត់របស់ប្រទេសកម្ពុជាលេចត្រដែតនៅលើឆាកអន្តរជាតិ ជាក់ស្តែងថ្មីៗនេះ ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ បានដោយជោគជ័យ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងព្រឹត្តិការណ៍កីឡាអាស៊ីអគ្នេយ៍លើកទី៣២ នៅកម្ពុជា បានបង្ហាញឲ្យពិភពលោកបានឃើញនូវកិត្យានុភាពជាតិកម្ពុជា។ លោក នុត ពុធដារ៉ា  បានណែនាំដល់សមាជិកដែលទើបបញ្ចូលថ្មី អោយអនុវត្តតួនាទីភារកិច្ច ទៅតាមលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា រួមមាន៖ ១. ខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស ។ ២. កសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សច្បាប់របស់រដ្ឋដល់ប្រជាជន ។ ៣. ត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ជានិច្ចកាលជួយមតិគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន ។ ៤. ខិតខំរៀនសូត្រលើកកំពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ ។ សមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបបញ្ចូលថ្មីទាំងអស់ បានធ្វើការប្តេជ្ញាចិត្ត ស្មោះស្ម័គ្រ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណ្ណត្តិ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប្តេជ្ញាគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។ គណៈអធិបតីក៏បានឧបត្ថម្ភដល់សមាជិកសមាជិកថ្មីទាំងអស់ នូវសម្ភារៈ និងថវិកាមួយចំនួន  ផងដែរ។










សូមអានបន្ត

ចែកអំណោយដល់ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតចំនួន៣០០គ្រួសារនៅច្បារអំពៅ

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលសប្បុរសជនជួយតាមរយៈអាជ្ញាធរខណ្ឌត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនិងសប្បុរសជនដែលជាម្ចាស់អំណោយចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួនជាង៣០០គ្រួសារ រស់នៅក្នុងសង្កាត់ច្បារអំពៅ១ សង្កាត់ ច្បារអំពៅ២ និងសង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ ។ សកម្មភាពមនុស្សធម៍នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណវត្តពោធិ៍ព្រះបាទ ហៅវត្តច្បារអំពៅក្រោមអធិបតីភាព លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ , លោកឯកឧត្តមហ្គុយ ឆាយនិងលោកស្រី ព្រមទាំងមានការចូលរួមពីមន្ត្រីក្រុមការងាររួមជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតមកពី៣សង្កាត់សរុបចំនួន៣០០ផងដែរ ។ មានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋនៅក្នុងពិធីនេះ លោកអភិបាលខណ្ឌបានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ ថ្មីៗកម្ពុជាទទួល បានការកោតសសើរពីអង្គការសហប្រជាជាតិដែលជាអង្គការកំពូលរបស់ពិភពលោក ដោយទទួលស្គាល់ថាកម្ពុជា មានការរីកចម្រើនជឿនលឿនគួអោយកត់សំគាល់ ។ ក្នុងចំណោម១៩៣ប្រទេសដែលមានអាសនៈនៅក្នុងអង្គការសហប្រជាជាតិ កម្ពុជាជាប់លេខរៀងទី១៤ជាប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចតេជោ ។ លោកអភិបាលខណ្ឌបានបន្តថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាង មុខនេះជាថ្ងៃបោះឆ្នោតសកលសូមបងប្អូនត្រៀមខ្លួនទៅបោះអោយបានគ្របៗគ្នា គាំទ្រសម្តេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតដើម្បីដឹកនាំប្រទេសជាតិយើងមានការរីកចម្រើនថែមទៀត សូមកុំជឿតាមការឃោសនា របស់ពួកអគតិដែលដើរបំផុសបំផុលនិយាយបំភ្លៃការពិតដែលកម្ពុជាយើងមាន និងកំពុងតែទទួលបានការកោត សសើរគាំទ្រពីអន្តរជាតិ ។ ចំនុចចុងក្រោយលោកអភិបាលថ្លែងសង្កត់ធ្ងន់ថា ពិតជាមានមោទនៈភាពណាស់ដែលប្រទេសជាតិយើងទទួលបានសុខសន្តិភាព ដោយសាតែមានសន្តិភាពនេះហើយទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ។ ចាប់ពីពេលនេះតទៅ ក្រៅពីពាក្យថា អរគុណសន្តិភាព សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព ការពារសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត ៕ សណ្តោស






សូមអានបន្ត

អភិបាលខណ្ឌច្បារអំពៅលោកចេងមុនីរ៉ា ប្រាប់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌថាត្រូវអនុវត្តឲ្យបាន ( ៣ កុំ )

ចំនួនអ្នកទស្សនា: Views



ភ្នំពេញៈ ជាថ្មីម្ដងទៀត លោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវអនុសាសន៍ ( ៣ កុំ ) ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់ តែម៉ឺងម៉ាត់ ។ ប្រសាសន៍ដាស់តឿនក្រើន រំលឹកនេះនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលនិងផ្តល់សំលៀកបំពាក់ឯកសណ្ឋាន ភេសជ្ជៈ រួមជាមួយឧបត្ថម្ភថវិកាក្នុងម្នាក់ៗ៥ម៉ឺនរៀល ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង ៥០នាក់កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ។ ថ្លែងទៅកាន់កម្លាំងសណ្តាប់ខណ្ឌ លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យ ( ៣ កុំ ) ដូច្នេះថា ១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ , ២-កុំសេពគ្រឿងញៀន , ៣-ឈ្លោះទាស់ទែងគ្នា ។ សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត ( ៣ កុំ ) អោយបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។ ចំនុចមួយទៀតកុំឈ្លោះទាស់ទែងគ្នាវាមិនល្អទេ ធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ។ និយាយ រួមត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព ។ ចំនុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាអោយបាន នូវសេចក្តីថ្លៃថ្នូ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើ ប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។ ចំនុចមួយទៀតត្រូវចេះជួយគ្នា ចេះស្រលាញ់គ្នា ចេះអធ្យាស្រ័យអោយគ្នា ចេះសន្តោសប្រណីអោយគ្នាទៅវិញទៅមក និងចេះជួយយកអាសារគ្នា ៕ សណ្តោស






សូមអានបន្ត

ក្រុមហ៊ុន OCIC ផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋជាង២៣០គ្រួសារ

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ដ៏ខ្លីខាងមុខនេះ លោក ផន សុភាព តំណាង អគ្គនាយក ក្រុមហ៊ុន OCIC បានផ្តល់អំណោយដល់បងប្អូនប្រជាពលរដ្ឋរស់នៅ បុរីរុងរឿង ប្រមាណ ៥០គ្រួសារតំណាង ២៣០គ្រួសារ កាលពី ថ្ងៃទី១១ ខែ មេសា​​ ​ឆ្នាំ២០២៣ ។ លោក ផន សុភាព ប្រធានការដ្ឋាន ផ្នែកដោះស្រាយដីធ្លី តំណាង អគ្គនាយក ក្រុមហ៊ុន OCIC លើកឡើងថា ការចែកអំណោយទៅដល់បងប្អូនរស់នៅ បុរី រុងរឿង នាពេលនេះ មិនមែនទើបតែចែកនោះទេ គឺក្រុមហ៊ុនតែងតែគិតគូនិងចែកជូនជា ច្រើនលើកមកហើយ ។ លោក ផន សុភាព លើកឡើងទៀតថា ដោយឡែកសម្រាប់ថ្ងៃនេះ អគ្គនាយក ក្រុមហ៊ុន OCIC បានធ្វើការចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៥០គ្រួសារ តំណាងអោយប្រជាពលរដ្ឋ ២៣០គ្រួសារ ដោយក្នុង ១គ្រួសារនីមួយៗទទួលបានអំណោយ រួមមាន អង្ករ ៣០គីឡូក្រាម និង ថវិការ ៥0,000រៀល ។ សរុបចំណាយលើកនេះ ២៨,៧៥០,០០០ និងយោងចំណាយ ៣៣លើកកន្លងមកចំនួន ៩៤២,៣៧០,០០០ រៀល នេះគឺជាកម្មវិធីចែកអំណោយលើកទី៣៤ ដូចច្នេះគិតដល់បច្ចុប្បន្នឯកឧត្តម អគ្គនាយក លោកបានឧបត្ថម្ភជាគិតជាប្រាក់ទាំងអស់សរុបមានចំនួនប្រមាណ ៩៧១,១២០,០០០ រៀលហើយ។ សូមជម្រាបជូនថា ក្រុមហ៊ុន OCIC បានសហការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាល ជាពិសេស សាលារាជធានីភ្នំពេញ សាលា​ខណ្ឌ​ជ្រោយ​​​ចង្វារ និងអាជ្ញាធរដែនដីដែលពាក់ពន័្ធនៅក្នុងមូលដ្ឋានក្នុងការដោះស្រាយគោលនយោបាយ​ជូនប្រជាពលរដ្ឋ​ដែលទទួលរងផលប៉ះពាល់ប្រកបដោយសន្តិវិធី និងព្រហ្មវិហារធម៌ ។ ឯកឧត្តម អ្នកឧកញ៉ា ពុង ឃាវសែ បានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋរស់នៅ បុរី រុងរឿង សរុបមានចំនួន ៦០នាក់ ។ បានផ្តល់មូលនិធិឥតយកការប្រាក់ និង មិនគិតពីប្រាក់ចំណេញប្រកបដោយក្ដីអាណិតមេត្តា ករុណា ដ៏ប្រពៃ ជូនបងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកដែលមានជីវភាពខ្វះខាតដោយពុំយកការប្រាក់បានកើនឡើង ១៨លាន៨សែនរៀល ។ គិតមកដល់បច្ចុប្បន្នចំនួន​អ្នក​​​ខ្ចីឥណទានមានចំនួនសរុប ៩២នាក់ (បុគ្គលិកមានចំនួន ៨៧នាក់) (ប្រជាជនមានចំនួន ០៥នាក់) (អ្នកបង់ឥណទានរួចរាល់មានចំនួន ៧១នាក់) នៅសល់២១នាក់កំពុងបង់ត្រឡប់មកវិញ ដោយការគោរពមេត្តាករុណាយ៉ាងជ្រាលជ្រៅ ជូនម្ចាស់មូលនិធិ ៕










សូមអានបន្ត

 
រក្សាសិទ្ធិ © គេហទំព័រ ព័ត៌មាន យប់មិញ | រចនាដោយ៖ website ចាងហ្វាងការផ្សាយ៖